ភ្លេចពាក្យសំងាត់  |  ផ្លាស់ប្តូរពាក្យសំងាត់  |  បង្កើតគណនីថ្មី
ចូលគណនី
គណនីរបស់ខ្ញុំ
ជ្រើសរើសភាសា:

កម្រងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម​

ប្រភពអត្ថបទទាំងស្រុងពីហ្វេសប៊ុកផេករបស់ក្រុមប្រឹក្សានីតិកម្ម​

ការប្រមូលចងក្រងនូវលិខិតបទដ្ឋានគតិយុត្ត តាមរយៈការបង្កើត “កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម” ដោយអនុវត្តតាមឧត្តមានុវត្តន៍ នៃវិធីសាស្ត្រ “ក្រមនីយកម្ម” គឺជាកិច្ចការចាំបាច់ដើម្បីធានាអនុលោមភាព នៃការអនុវត្តកាតព្វកិច្ចចុះបញ្ជិកាគណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងការធ្វើសវនកម្មឯករាជ្យ។
កម្រងសម្រង់នេះ គឺជាឧបករណ៍កិច្ចការគតិយុត្តថ្មីមួយទៀត ដែលត្រូវបានរៀបចំឡើង ក្នុងគោលដៅរួមចំណែកទ្រទ្រង់អភិបាលកិច្ចល្អ ដែលអាចជួយសម្រួលដល់ការបំពេញមុខងារនិងភារកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងរួមចំណែកពង្រឹងការអនុវត្តកាតព្វកិច្ចគណនេយ្យ សម្រាប់គណនេយ្យករ សវនករ អាជីវករ ពាណិជ្ជករ វិនិយោគិន ធុរជន និងពង្រីកចំណេះដឹងបន្ថែមជូនដល់សាធារណជនទូទៅផងដែរ។
ទន្ទឹមនេះ ក្រុមប្រឹក្សានីតិកម្ម ក្រោមមគ្គទេសក៍ដឹកនាំរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម ក៏បានរៀបចំ និងដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ នូវកម្មវិធីបច្ចេកវិទ្យាព័ត៌មានសម្រាប់សម្រួលនិងពន្លឿនដល់ការប្រើប្រាស់កម្រងសម្រង់នេះ ដោយអាចស្វែងរកបាននៅលើ AppStore និង PlayStore តាមរយៈពាក្យគន្លឹះ 'MEF' ឬ 'Accounting Profession and Audit Law' ឬតាមរយៈតំណភ្ជាប់ខាងក្រោម៖
-AppStore (iOS)៖ https://apple.co/2lA4df3
-PlayStore (Android)៖ http://bit.ly/2N0TtmB
-Windows៖ https://goo.gl/cgYsu2
សូមអរគុណ៕

មើលច្រើនបន្ថែមទៀត
មើលទាំងអស់
Flag Counter
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Pheakdey Law ឆ្នាំ ២០១៦។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈអស័យដ្ឋានអ៊ីម៉ែល៖ info@pheakdeylaw.com

ចំនួនអ្នកចូលមើល: 64193366, Online: 171, Today: 18444, Yesterday: 23184, This week: 75963
Web Design: CITA